A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 July 2016

"អាមេរិកគួរឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស" - Becker


 
២៨ កក្កដា ២០១៦ / 28 July 2016

RFA៖ "អាមេរិកគួរឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស"។

អ្នកស្រាវជ្រាវអំពីបញ្ហាប្រទេសកម្ពុជា អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវនាំគ្នាទាមទារឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះការរំលោភបំពាននេះ។

អតីតអ្នកកាសែតវ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) និងជាម្ចាស់សៀវភៅដែលមានចំណងជើងថា "ពេលសង្គ្រាមបញ្ចប់ទៅ" អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) ថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលយន្តការអន្តរជាតិដ៏ធំមួយក្នុងការតម្រូវឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៖ «តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គេគួរស្នើឲ្យសហរដ្ឋអាមេរិក ទាមទារឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះការរំលោភកិច្ចព្រមព្រៀងនោះ។ សហរដ្ឋអាមេរិក គឺជាតួអង្គដ៏ធំមួយនៅក្នុងសង្គ្រាមក្នុងឥណ្ឌូចិន ហើយដែលនាំឲ្យមានកិច្ចព្រមព្រៀងនេះឡើង»។


ការថ្លែងរបស់អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាពិសេសអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស រយៈពេល ២៥ឆ្នាំនៅកម្ពុជា។ កិច្ចពិភាក្សានេះមានពលរដ្ឋខ្មែរ-អាមេរិកាំង ជាច្រើនចូលរួម។
យ៉ាងហោចណាស់មានប្រទេសចំនួន ១៨ រួមមានវៀតណាម ឡាវ ថៃ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស កាណាដា និងប្រទេសចំនួន ១០ទៀត ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្រុមប្រទេសទាំងនេះសន្យាថា នឹងជួយជ្រោមជ្រែងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតការបង្កើតរដ្ឋធម្មនុញ្ញ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការស្ដារសេដ្ឋកិច្ច ជំនួយផ្នែកនយោបាយ ការគោរពសិទ្ធិមនុស្ស និងបញ្ហាជាច្រើនទៀត។
តួអង្គសំខាន់ក្នុងកិច្ចព្រមព្រៀងនេះរួមមាន ភាគីរដ្ឋកម្ពុជា នៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលតំណាងដោយលោក ហ៊ុន សែន ភាគីលោក សឺន សាន ប្រធានគណបក្សសេរីនិយមព្រះពុទ្ធសាសនា ភាគីសម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ខៀវ សំផន ភាគីខ្មែរក្រហម។ ភាគីទាំងនេះបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិល ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ដែលចូលរួមកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២៦ កក្កដា បានហៅស្ថានភាពក្នុងប្រទេសកម្ពុជា ថា ស្ថិតក្នុងចំណុចដ៏គ្រោះថ្នាក់បំផុត៖ «ហើយជាចុងក្រោយគឺការបាញ់សម្លាប់អ្នកវិភាគដ៏ល្បីល្បាញម្នាក់គឺលោកបណ្ឌិត កែម ឡី ធ្វើឲ្យពលរដ្ឋខ្មែរទូទាំងពិភពលោកមើលឃើញថា កម្ពុជាកំពុងស្ថិតក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ»។
អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយទេ ជុំវិញបញ្ហានេះ។
នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីនៃអង្គការមូលនិធិកេរដំណែលអន្តរជាតិ លោក វ៉លធើ ឡមែន (Walter Lohman) ថ្លែងថា សហគមន៍អន្តរជាតិត្រូវរក្សាការផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើស្ថានការណ៍ក្នុងប្រទេសកម្ពុជា ឲ្យបានយូរអង្វែង ខណៈមានការរឹតត្បិត និងធ្វើទុក្ខបុកម្នេញដល់គណបក្សប្រឆាំង ការឃុំខ្លួនអ្នកទោសនយោបាយដ៏ច្រើនសន្ធឹកសន្ធាប់ និងអំពើហិង្សា នយោបាយទៅក្រុមអ្នករិះគន់រដ្ឋាភិបាល។

ក្រុមអ្នកឃ្លាំមើលនិយាយថា ស្ថានការណ៍នយោបាយកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ មើលឃើញថា កម្ពុជាកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ខណៈនីតិរដ្ឋរបស់ប្រទេសដ៏ក្រីក្រមួយនេះកំពុងត្រូវបានគេរំលោភ ហើយអ្នកបញ្ជាពីក្រោយអំពើឃាតកម្មទៅលើសកម្មជនការងារ តំណាងកម្មករ សកម្មជនព្រៃឈើ និងវិភាគបញ្ហាសង្គមនៅ មិនទាន់ត្រូវបានវែកមុខ និងផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយ។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ និយាយថា ការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យដ៏មានវោហារ គឺដោយសារលោកចូលរួមចំណែកខ្លាំងក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៖ «លោក កែម ឡី ដែលជាអ្នកវិភាគ និងបញ្ញវន្តខ្មែរមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ។ ភ្លាមៗនោះពលរដ្ឋនៅក្នុងប្រទេសសន្និដ្ឋានថា ឃាតកម្មទៅលើលោក កែម ឡី បញ្ជាដោយរដ្ឋាភិបាលលោក ហ៊ុន សែន។

មនុស្សមានជាច្រើនបាននាំគ្នាទៅគោរពសពលោក កែម ឡី។ នៅថ្ងៃហែសពកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានបង្ហាញការព្រួយបារម្ភជាខ្លាំងពីការងើបបះបោររបស់មហាជន។

ពួកគេបានបញ្ជូនរថក្រោះជាច្រើនគ្រឿងចូលក្រុង ហើយបញ្ជាឲ្យសមត្ថកិច្ចបិទស្ថានីយចាក់សាំងទាំងអស់នៅក្នុងទីក្រុងដើម្បីរារាំងមិនឲ្យមនុស្សចូលរួមក្បួនហែសព និងបានហាមរាល់ស្ថានីយទូរទស្សន៍ទាំងអស់មិនឲ្យផ្សាយអំពីព្រឹត្តិការណ៍ហែសពនោះទៀត»។
រហូតមកទល់ពេលនេះ មានមនុស្សជិតស្និទ្ធនឹងលោកបណ្ឌិត កែម ឡី មួយចំនួនកំពុងរត់ភៀសខ្លួនចេញពីកម្ពុជា ដោយសារការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយមនុស្សមួយចំនួនបានទទួលឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ថែមទៀត។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងនេះហើយ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងភ្នំពេញ បានទាត់ចោលយន្តការ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះទៅហើយ៕

3 comments:

. said...

If Khmer doesn't have the best and brightest coming together at this point of history, Khmer has been gone already!

Anonymous said...


WE HAVE BEEN CRYING ABOUT " IMPUNITY ". THIS IS THE RIGHT TIME TO FIGHT AND STOP THAT IMPUNITY.

The killers kept killing because they have never gotten punished.

In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.

Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.

Here are some steps that we should take:

1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?

2- After that 10 days, and if there is still no answer, we will start marching peacefully urging the government to find the real killers.

3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer heroes.

4- The PEACEFUL DEMONSTRATION will last until the government find the credible killers.

5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.

6- We must stop allowing our Khmer heroes die in vain. We need to change the way we think:

- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).

- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.

If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.

How come we don't want to lose any life to free Cambodia from Vietnam?
No country for coward people.

Dr. Kem Ley had sacrificed his life for Cambodia. Can we do something to find justice for him and also to deter the same killers from killing more Khmer heroes in the future?

Bun Thoeun

Anonymous said...

To solve Khmer problems. stop dealing with the Puppet Hun Sen.
Eventually we will NEED to go after his Hanoi Puppeteer directly.

But first, let's prepare ourselves mentally and physically for the
threshold of July 2018. We, the Khmer people will be required to sacrifice
our lives against Hun Sen's paid killers.