A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 August 2015

រដ្ឋាភិបាល​ប្រកាស​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​រយៈពេល​១០​ឆ្នាំ


ដោយ ចេង ម៉េងជូ
2015-08-26 rfa

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ សីហា បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា "យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ថ្មី"។ គោល​នយោបាយ​នេះ នឹង​បម្រើ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ចាប់​ពី​ពេល​នេះ​រហូត​ដល់ ១០​ឆ្នាំ​ខាង​មុខ។

"គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥" ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឲ្យ​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ ជា​របត់​សេដ្ឋកិច្ច​ថ្មី​មួយ​របស់​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​ថ្មី​នេះ​ថា ការ​បង្កើត​គោល​នយោបាយ​នេះ​មាន​ភាព​ចាំបាច់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។

គោល​នយោបាយ​សេដ្ឋកិច្ច​ថ្មី​មាន​គោលដៅ​ចម្បង​ចំនួន​បី គឺ​ទី​១ បង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ពី ២៤% កាល​ពី​ឆ្នាំ​២០១៣ ឲ្យ​បាន​ដល់ ៣០% ត្រឹម​ឆ្នាំ​២០២៥។ ក្នុង​នោះ វិស័យ​កម្មន្តសាល ត្រូវ​រំពឹង​ថា​នឹង​កើន​ឡើង​ពី ១៥,៥% នៃ​ផលិតកម្ម​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៣ ទៅ​ដល់ ២០% ត្រឹម​ឆ្នាំ​២០២៥។ ទី​២ គោល​នយោបាយ​នេះ​មាន​គោលដៅ​ជំរុញ​ពិពិធកម្ម​មុខ​ទំនិញ ដោយ​បង្កើន​ការ​នាំ​ចេញ​ទំនិញ​កម្មន្តសាល​មិន​មែន​ជា​វាយនភ័ណ្ឌ​ឲ្យ​បាន ១៥% នៃ​បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០២៥។ គោល​នយោបាយ​នេះ ក៏​ផ្ដោត​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម ដោយ​ដាក់​គោលដៅ​នាំ​ចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឲ្យ​បាន ១២% នៃ​បរិមាណ​នាំ​ចេញ​សរុប​ត្រឹម​ឆ្នាំ​២០២៥។ គោលដៅ​ទី​បី ដែល​បាន​កំណត់​ក្នុង​គោល​នយោបាយ គឺ​ការ​លើក​ស្ទួយ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម។



ក្នុង​គោលដៅ​អនុវត្ត​គោល​នយោបាយ​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​បាន​កំណត់​វិធានការ​គន្លឹះ ៤​យ៉ាង ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៨។ វិធានការ​ទី​១ គឺ​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ ទី​២ គឺ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូជីស្ទីក (Logistics)។ ទី​៣ គឺ​ការ​គ្រប់គ្រង​ទីផ្សារ​ពលកម្ម និង​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ទី​៤ គឺ​ការ​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​ពាណិជ្ជកម្ម​ដើម្បី​កម្ពុជា និង​ជា​អ្នក​សេដ្ឋកិច្ច​ជនជាតិ​ជប៉ុន មួយ​រូប លោក ស៊ូហ្ស៊ូគី ហ៊ីរ៉ូស្ហ៊ិ (Suzuki Hiroshi) ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ ក៏​បាន​ចាត់​ទុក​ការ​បង្កើត​គោល​នយោបាយ​នេះ ថា​ជា​រឿង​ល្អ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា៖ «ខ្ញុំ​ក៏​រីករាយ​ដែរ​ចំពោះ​ការ​សម្រេច​បាន​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ពីព្រោះ​ជប៉ុន ក៏​មាន​គោល​នយោបាយ​បែប​នេះ​ដែរ។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ ហើយ​វា​ជា​គោល​នយោបាយ​ដ៏​សំខាន់​មួយ សម្រាប់​ដំណាក់​កាល​អភិវឌ្ឍន៍​នៃ​ប្រទេស​ជប៉ុន»។

យ៉ាង​ណា​ក៏ដោយ លោក​បាន​សង្កត់​ធ្ងន់​លើ​វិស័យ​អប់រំ ដែល​មាន​តួនាទី​ផ្គត់ផ្គង់​ធនធាន​មនុស្ស​សម្រាប់​វិស័យ​នេះ៖ «ចាប់​ពី​ពេល​នេះ​ទៅ មិន​ត្រឹម​តែ​កម្លាំង​ពលកម្ម​មិន​មាន​ជំនាញ​ទេ កម្លាំង​ពលកម្ម​មាន​ជំនាញ​កាន់​តែ​ចាំបាច់​ទៅ​ទៀត​សម្រាប់​ប្រទេស​នេះ ក្នុង​ការ​អភិវឌ្ឍ​បែប​ថ្មី​នេះ។ ដូច្នេះ ដើម្បី​បម្រើ​ដល់​គោល​បំណង​នេះ វិស័យ​អប់រំ​មាន​សារសំខាន់​ខ្លាំង​ណាស់។ យើង​រំពឹង​ទុក​នូវ​លទ្ធផល​វិជ្ជមាន​ពី​កំណែ​ទម្រង់​ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន»។

ស្រដៀង​គ្នា​នេះ នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស្ការ៉ូនី អេន អាសូស៊ីអឹត (Sciaroni & Associates) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ខាង​វិនិយោគ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ លោក ស្ការ៉ូនី ប្រេតតុន (Sciaroni Bretton) ចាត់​ទុក​ការ​ដែល​កម្ពុជា ងាក​ទៅ​រក​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​សាទរ។ ពាណិជ្ជករ​រូប​នេះ​រំពឹង​ថា កម្ពុជា នឹង​បង្កើត​បាន​ក្របខ័ណ្ឌ​គតិយុត្តិ​បន្ថែម​ទៀត ដែល​អនុគ្រោះ​ដល់​ការ​វិនិយោគ៖ «ខ្ញុំ​គិត​ថា គោល​នយោបាយ​នេះ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កម្ពុជា។ នេះ​ជា​ក្របខ័ណ្ឌ​គោល​នយោបាយ​សម្រាប់​ការ​លូតលាស់​ក្នុង​ពេល ១០​ឆ្នាំ​ខាង​មុខ។ ខ្ញុំ​គិត​ថា វា​ជា​គោល​នយោបាយ​ដែល​មាន​មហិច្ឆតា​ខ្ពស់ ប៉ុន្តែ​យើង​ត្រូវ​ការ​វា ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​ណា​ដែល​គោល​នយោបាយ​នេះ​ត្រូវ​ការ​សម្រាប់​ការ​អនុវត្ត»។

ពាក់ព័ន្ធ​រឿង​នេះ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​ស្ថាប័ន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ថ្មី​នេះ លោក សុខ ចិន្តាសោភា មាន​ប្រសាសន៍​ថា ជំហាន​បន្ទាប់ គឺ​ការ​បង្កើត​ក្រុមប្រឹក្សា​ផ្ដល់​យោបល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ហើយ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិនិយោគ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ត្រូវ​លើក​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ដំណាច់​ខែ​តុលា ឆ្នាំ​២០១៥ នេះ៕

1 comment:

Kim Ea said...

When the government have a new development plan or project for growth in the country, like this new propose projects the people suppose to feel happy and smile for that good new . In contrast the people in this poor and desperate less democratic Khmer have a sour taste in their mouth, they show more worry resistant than happiness, because in the past experience of such kind developments plan tear down their families life the the brink of unbearable survival.
it's an apocalyptic event happened like the land concession for industrial agriculture as an example . Then Khmer poor with no connection start to lost their land, village or properties to the riches cronies and families with no fair compensation or sometime they're end up go to jail for protecting their right as a owner of the land . Injustice ,the court system , the administration in the top tears or the low level seem to love more bribes than the honestly to help their victim citizens. The suffering by an act of irresponsibility,the use of crude force without conviction or any humanity abuse with no accountability are rampant in this trouble land . Khmer government pretend that everything is fine ,they talk proudly about their good develop and praise their proxies ( the riches tycoon ) for their success disregard of many hundred thousand unconnected poor who suffer tremendously and fall flat to their desperate life . No less than million migrated to find jobs outside the country or in the country but outside their community . The lost of land and belonging pushed this poor Khmer to separate and split to survive . Khmer sick and tired of this kind of development . they so worried about the future of government project, because most of time the riches cronies with privilege can use their mean money and power to destroy the poor without any pity consideration . the same thing happened again and again in this part of sorrow land .Project after project decade after decade Khmer societies abhor an unbearable misery than receive the well connect resource . I am don't said this well propose plan is bad idea for the country, but i say the execution of the project is inconveniently poor control or plenty of abuse and no bodies in the government dare to stand up, clean it or execute it in the proper manner .