A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 October 2014

People in Kandal province seized 2 illegal Vietnamese fishing boats ពលរដ្ឋ​ខេត្ត​កណ្ដាល​ចាប់​ទូក​នេសាទ​វៀតណាម​ខុស​ច្បាប់​ពីរ​គ្រឿង

ប្រជាពលរដ្ឋ​ពីរ​ស្រុក ក្នុង​ខេត្ត​កណ្ដាល បាន​សហការ​គ្នា​ចាប់​ទូក​នេសាទ​វៀតណាម​ខុសច្បាប់​ពីរ​គ្រឿង ដែល​ពលរដ្ឋ​អះអាង​ថា​បាន​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​ខុសច្បាប់ នៅ​ចំណុច​បឹងធំ ជាប់​ព្រំប្រទល់​ភូមិ​រាំងដេក ឃុំ​គគីរធំ ស្រុក​គៀនស្វាយ និង​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់ធំ ស្រុក​លើកដែក នៅ​ព្រឹក​ថ្ងៃ​ទី ៣០ តុលា។
ពលរដ្ឋ​ម្នាក់​ដែល​បាន​ចុះ​ឃាត់​ទូក​វៀតណាម​នៅ​កន្លែង​កើតហេតុ លោក ប៊ន បាន ឲ្យ​ដឹង​ថា​ទូក​វៀតណាម​​តែងតែ​ចូល​មក នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់។ ខណៈ​ពលរដ្ឋ​នាំ​គ្នា​ឃាត់​ទូក និង​អូស​មក​ច្រាំង ក៏​មិន​ឃើញ​មាន​ឧបករណ៍​ឆក់​នោះ​ទេ ឃើញ​ត្រឹមតែ​សំណាញ់ និង​អួន។ ពលរដ្ឋ​ដាក់​ការ​សន្និដ្ឋាន​ថា ​ប្រហែល​ជា​ជនជាតិ​វៀតណាម បាន​ទម្លាក់​ឧបករណ៍​ខុសច្បាប់​នោះ​ចូល​ក្នុង​បឹង មុន​ពេល​ពលរដ្ឋ​ចាប់​អូស​ទូក​ពួក​គេ​មក​ដល់​ច្រាំង។
មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ប្រចាំ​ខេត្ត​កណ្ដាល គឺ​លោក ម៉ែន មករា ថ្លែង​ថា ករណី​​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​​ខេត្ត​នេះ​ពិត​ជា​មាន​មែន។ ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​ទាម​ទារឱ្យ​មន្ត្រី​រដ្ឋបាល​ជលផល​អនុវត្តន៍​ទៅ​តាម​ច្បាប់​ប្រសិន​បើ​រក​ឃើញ​ថា ឧបករណ៍​​ដែល​រឹបអូស​បាន​នេះ​ខុស​ច្បាប់។
សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: