A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 October 2014

Deputy opposition leader Kem Sokha asks Australia to reconsider its decision to send refugees to Cambodia លោក កឹម សុខា ស្នើ​ឲ្យ​អូស្ត្រាលី​ពិចារណា​ឡើង​វិញ​រឿង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី30 តុលា 2014, 

មើលរូបភាពបន្ថែម
លោក​ កឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នាពេលកន្លងមក
អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី​ពិចារណា​ឡើង​វិញ​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​នេរូ (Nauru) មក​កាន់​កម្ពុជា។
លិខិត​របស់​លោក កឹម សុខា ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤ ផ្ញើ​ជូនឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​លោក​ស្រី អាលីសុន បឺរ៉ូ (Alison Burrows) សរ​សេរ​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា លោក កឹម សុខា បាន​ជួប​ជាមួយ​អ្នកតំណាង​ជាច្រើន​ដូចជា ព្រះសង្ឃ សិស្ស បញ្ញាវ័ន្ត និង​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​បាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ជូន​ជនភៀស​ខ្លួន​ពី​កោះ​នេរូ ប្រទេស​អូស្ត្រាលី មក​កម្ពុជា។ អ្នក​តំណាង​ទាំង​នោះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ផលប៉ះ​ពាល់​អវិជ្ជមាន​ទាំងឡាយ ​ដែល​អាច​កើត​មានបណ្ដាល​មក​ពី​កត្តា​សេដ្ឋកិច្ច និង​សង្គម ជាពិសេសការធានា​នូវ​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ។
លោក កឹម សុខា បន្ត​ក្នុង​លិខិតនោះ​ទៀត​​ថា ក្នុង​នាម​លោកជា​សមាជិក និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា លោក​យល់​ឃើញ​ថា ការ​ព្រួយ​បារម្ភ​​របស់​ប្រជាពលរដ្ឋ​គឹ​មាន​មូលដ្ឋានត្រឹមត្រូវ​យោង​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។ លោក​សរសេរ​ថា «ដូច្នេះ ខ្ញុំ​សរសេរ​លិខិត​នេះ ដើម្បី​សំណូមពរ​ឲ្យ​លោក​ស្រី និង​រដ្ឋាភិបាល​របស់​លោក​ស្រី ធ្វើ​ការ​ពិចារណា​ឡើង​វិញពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​នេរូ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា» ។
កាលពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា ប្រទេស​កម្ពុជា​ និង​ប្រទេស​​អូស្ត្រាលី​បាន​​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​ ទទួលយក​ជ​ន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​ទាំង​ពីរ​អះអាងថា ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ ការ​ទទួល​ជន​ភៀស​ខ្លួន​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រ​ចិត្ត​​។

រហូតមកដល់​ពេលនេះ ​បញ្ហា​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាលទាំង​ពីរ​​ ស្ថិតនៅ​ក្នុង​ភាព​ស្រពេច​ស្រពិល​នៅឡើយ ស្របពេល​ដែល​ប្រជាពលរដ្ឋ បក្សប្រឆាំង និង​សង្គម​ស៊ីវិលនៅ​កម្ពុជា និង​អូស្ដ្រាលី​កំពុង​ធ្វើ​ការតស៊ូ​មតិ ប្រឆាំង​នឹង​កិច្ចព្រមព្រាង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នោះ​៕
សូម​សរសេរ​មក​កាន់​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

No comments: