A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 29 January 2014

គណបក្ស​សង្គ្រោះជាតិ​​សម្រេច​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ ប្រឹក្សា​ខេត្ត​រាជធានី​ ក្រុង​ស្រុក​ខណ្ឌ ​​ថ្ងៃ១៨ឧសភា

  • Written by 
លោក​ សម រង្ស៊ី និង​សកម្មជន​បក្ស​សង្គ្រោះជាតិ នៅ​ទីស្នាក់ការ​បក្ស ភ្នំពេញ​​ ថ្ងៃ៨ កញ្ញា ឆ្នាំ២០១៣។ REUTERS/Damir Sagolj លោក​ សម រង្ស៊ី និង​សកម្មជន​បក្ស​សង្គ្រោះជាតិ នៅ​ទីស្នាក់ការ​បក្ស ភ្នំពេញ​​ ថ្ងៃ៨ កញ្ញា ឆ្នាំ២០១៣។ R
ទោះបីជា​កំពុង​តវ៉ា​ជំទាស់​នឹង​ លទ្ធផល​បោះឆ្នោតជាតិ កាលពី​ខែកក្កដា ឆ្នាំ២០១៣ ក៏ដោយ តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង បានសម្រេច​ថា នឹងចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ នៅ​ថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។ ជាការ​បោះឆ្នោត ដោយ​អសកល។ ពោលគឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង សរុប១១៤៥៩នាក់​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី២ សរុប​ចំនួន ៣៣២៤ នាក់។
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី២៨មករា​ថា គណបក្សប្រឆាំង ដែល​កំពុង​តវ៉ា ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នាពេលនេះ បានសម្រេច​ថា នឹងចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ នៅ​ថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤។

ទោះបីជា​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​កែទម្រង់​ការបោះឆ្នោត ពិសេស​ប្តូរ​គ.ជ.ប ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា នៅ​ថ្ងៃ១៨ឧសភា ធ្វើឡើង​តាមបែប​អសកល ដែល​មានតែ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អ្នកបោះឆ្នោត​នោះ គឺ​មិន​ចោទ​ជា​បញ្ហា​ដូច​ការបោះឆ្នោត​សកល ដែល​ប្រជាពលរដ្ឋ​ចូលរួម​កន្លងមក​ឡើយ។

ដោយឡែក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច ច្បាស់​ណាស់ នឹង​ចូលរួម​​ការបោះឆ្នោត នៅ​ថ្ងៃ១៨ឧសភា ខណៈដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ដែល​ទើបតែ​ផ្តាច់​សម្ព័ន្ធភាព​នឹង​គ្នា កាលពី​ថ្ងៃទី១៣មករា មិនទាន់​ច្បាស់​ថា នឹងចូលរួម​ការបោះឆ្នោត​នោះ ឬ​យ៉ាងណាទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ កាលពី​ថ្ងៃទី២៣មករា បាន​ជូនដំណឹង ពី​កាលបរិច្ឆេទ​​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ ចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ បញ្ចប់​នៅ​ថ្ងៃទី៣មីនា។

ការបោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ក្រុង​ស្រុក​ខណ្ឌ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី១៨ឧសភា ឆ្នាំ២០១៤ គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប​ចំនួន ១១.៤៥៩ នាក់​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត។ ក្នុងនោះ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៣ កាលពី​ឆ្នាំ២០១២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន ៨.២៩២ នាក់។ គណបក្ស​សមរង្ស៊ី មាន ២.១៥៥ នាក់។ គណបក្ស​សិទ្ធិមនុស្ស មាន ៨០០ នាក់។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន ១៥១ នាក់។ គណបក្ស​ជាតិនិយម មាន ៥២ នាក់។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៨នាក់ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា មាន​ម្នាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅ​កម្ពុជា មាន​រាជធានី ១ ខេត្ត​ចំនួន ២៤ ក្រុង ២៦ ស្រុក ១៥៩ និង​ខណ្ឌ ចំនួន ១២៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

1 comment:

Anonymous said...

as i have always said that CNRP MP should have gone back to work to ensure that the CPP can not make up any law they want and appoint only their people to position of power.... and ensure that all laws are beneficial to the country and Not just the people of CPP , instead of wasting time walking the streets. CNRP should try to pass a law which requires all high power position such as governors, judges etc.. be elected instead of being appointed by the ruling party.