A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 27 January 2014

មនុស្ស​១១​នាក់​ស្លាប់​និង​២៧​នាក់​របួស​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នៅ​កំពង់ធំ

មនុស្ស ១១​នាក់​បាន​ស្លាប់ និង ២៧​នាក់​រង​របួស​ធ្ងន់​និង​ស្រាល បន្ទាប់​ពី​បុរស​ម្នាក់​បាន​គប់​គ្រាប់បែក​មួយ​គ្រាប់​ចូល​ក្នុង​រោងការ ស្ថិត​នៅ​ភូមិ​ជាំ ឃុំ​តាំងក្រសៅ ក្នុង​ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ កាល​ពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែ​មករា។
ដោយ ទេព សុរ៉ាវី
2014-01-26

អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​មាន​មុខ​របរ​ជា​យោធា​នៅ​តាម​ព្រំដែន បន្ទាប់​ពី​សង្ស័យ​ថា បាន​គប់​គ្រាប់បែក​ចូល​ក្នុង​ហ្វូង​មនុស្ស​ដែល​កំពុង​រាំ​រែក​ក្នុង​ពិធី​ មង្គលការ​មួយ កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​ភូមិ​ជាំ ក្នុង​ស្រុក​ប្រាសាទសំបូរ បណ្ដាល​ឲ្យ​មនុស្ស ១១​នាក់​ស្លាប់ និង​របួស ២៧​នាក់។
អធិការ​ស្រុក​ប្រាសាទសំបូរ លោក យ៉េង សារ៉េន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ថា ការ​បោះ​គ្រាប់​បែក​ចូល​ក្នុង​រោងការ​នោះ មាន​មនុស្ស ៩​នាក់​ស្លាប់ ហើយ​របួស ២៩​នាក់។ តែ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា អ្នក​របួស ២​នាក់​ដែល​មាន​អាកាៈ​ធ្ងន់ធ្ងរ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នោះ​ឡើង​ ដល់ ១១​នាក់ ហើយ​អ្នក​របួស​បាន​ធ្លាក់​មក​នៅ​ចំនួន ២៧​នាក់​វិញ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​បោះ​គ្រាប់​បែក​នោះ។
ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ផាន់ សុផេន បន្ត​ថា ទាំង​កូន​កំលោះ​និង​កូន​ក្រមុំ​បាន​រង​របួស​ក្នុង​ការ​គប់​គ្រាប់​បែក​នោះ​ ដែរ ហើយ​កូន​ក្រមុំ​រង​របួស​ធ្ងន់ធ្ងរ​ជាង​កូន​កំលោះ។ លោក​បន្ត​ថា អាជ្ញាធរ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការ​គប់​គ្រាប់បែក​នោះ ​នៅ​ឡើយ​ទេ។ តែ​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​អាច​ជា​រឿង​គំនុំ​ច្រើន​ជាង​រឿង​ស្នេហា​ត្រីកោណ ព្រោះ​កន្លង​មក​ជន​សង្ស័យ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​កូន​កំលោះ។
តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ជន​ដែល​ឃាត់​ខ្លួន​ក្នុង​ការ​គប់​គ្រាប់​បែក​នោះ មាន​មុខ​របរ​ជា​យោធា​នៅ​ព្រំដែន និង​បាន​សម្រាក​មក​លេង​ផ្ទះ​បង​ប្អូន​នៅ​ក្នុង​ភូមិ​ជាំ មុន​ថ្ងៃ​កើត​ហេតុ​ប៉ុន្មាន​ថ្ងៃ។ ជនសង្ស័យ​នោះ​ធ្លាប់​បាន​ផឹក​ស៊ី​នៅ​ផ្ទះ​កូន​កំលោះ​រហូត​មាន​ទំនាស់​គ្នា ដោយសារ​តែ​ជន​សង្ស័យ​បាន​ឡកឡឺយ​លែបខាយ​ដាក់​កូន​ក្រមុំ ប៉ុន្តែ​ជម្លោះ​នោះ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​រឿង​ដោយ​ឲ្យ​ខាង​កូន​កំលោះ​ សង​ប្រាក់​ទៅ​ជនសង្ស័យ ២០​ម៉ឺន​រៀល។ សមត្ថកិច្ច​សង្ស័យ​ថា ជនសង្ស័យ​ទំនង​ជា​មិន​ស្ងប់​ចិត្ត ទើប​បោក​បំផ្ទុះ​គ្រាប់​បែក​សងសឹក និង​មាន​ចេតនា​រំខាន​ដល់​កម្មវិធី​មង្គលការ​របស់​គូ​ជម្លោះ​តែម្ដង៕

No comments: