A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 November 2013

Two film companies had cancelled contracts with actor Sophorn Lary because he openly supports the opposition party តារា​សម្ដែង សុភ័ណ្ឌ ឡា​រី ត្រូវបាន​ផលិតកម្ម​មួយចំនួន​រើសអើង និង​បញ្ចប់​កុងត្រា​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសុក្រ ទី29 ខែវិច្ឆិកា ឆ្នាំ2013, VOD

រូបថតពីហ្វេសប៊ុក លោក សុភ័ណ្ឌ ឡារី
​តារា​សម្ដែង លោក សុភ័ណ្ឌ ឡា​រី នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យដឹងថា រូបលោក ត្រូវបាន​ផលិតកម្ម និង​ក្រុមហ៊ុន​ថត​ពាណិជ្ជកម្ម​មួយ​ចំនួន បានបញ្ចប់​កុងត្រា​ដោយសារ លោក បាន​ចេញ​មុខ​ជា​ញឹកញាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​កន្លងទៅ លោក សុភ័ណ្ឌ ឡា​រី ត្រូវបាន​អ្នកតាមដាន​ជីវិត​សិល្បៈ​សង្កេតឃើញ​លោក ចេញ​មុខ​ជា​សាធារណៈ​ជាមួយ​សកម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការចូលរួម​មហា​បាតុកម្ម​ជាដើម​។ ការចូលរួម​របស់​លោក​សុភ័ណ្ឌ ឡា​រី ត្រូវបាន​មើល​ឃើញថា ខុស​ពី​សកម្មភាព​តារា​ភាគច្រើន​។
​លោក សុភ័ណ្ឌ ឡា​រី អាយុ ២៩​ឆ្នាំ ប្រាប់ VOD នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ​ថា មាន​ផលិតកម្ម​២​និង​ក្រុមហ៊ុន​ថត​ពាណិជ្ជកម្ម​២ បាន​បញ្ចប់​កុងត្រា​ជាមួយ​លោក ដោយសារ​មាន​គំនាប​ពី​នរណា​មួយ​។ ទោះជា​យ៉ាងណា លោក​នៅតែ​បន្តសកម្មភាព​ក្នុង​ការជួយ​ប្រជាពលរដ្ឋ និង​បន្ត​ការងារ​ជា​សិល្បៈ ក្នុង​គោលបំណង​ឲ្យ​សិល្បៈ​ខ្មែរ​មាន​ការរីកចម្រើន​ជាង​នេះ និង​សង្គ្រោះ​វប្បធ​ម៌​ខ្មែរ​កុំឲ្យ​លិចលង់​កាន់តែជ្រៅ​។​
​លោក​ឡា​រី បន្ថែមថា កាល​ពី​ថ្មី​នេះៗ លោក​បាន​ចូលរួម​រៃអង្គាស​ថវិកា និង​មូលនិធិ​ជាមួយ​កញ្ញា ពេជ្រ សោភា ដើម្បី​ជួយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ តែ​នេះ​មិនមែន​ជា​សកម្មភាព​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ លោក​បញ្ជាក់ថា ការដែល​លោក​ធ្វើ​នេះ មិនមែន​ទំនោរ​ទៅ​រក​គណបក្ស​ណាមួយ​ទេ គឺ​ដោយសារ​មាន​ចិត្ត​អាណិត​ស្រា​លាញ់​ក្នុងនាម​ខ្មែរ​ដូចគ្នា​ដែល​ជួបប្រទះ​រឿង​អយុត្តិធម៌​ក្នុង​សង្គម ។  
​​​​​​​(រូបថតពីហ្វេសប៊ុក លោក សុភ័ណ្ឌ ឡារី)
​លោក​ឡា​រី មានប្រសាសន៍ថា លោក កំពុង​ថត​រឿង​ភាគ​មួយ​ដែល​នឹង​ចាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ តែ​លោក សូម​មិន​បញ្ចេញ​ឈ្មោះ​រឿង និង​ប៉ុស្តិ៍​ទូរទស្សន៍​។​
​ក្នុង​វីដេអូ​បទសម្ភាសន៍​មួយ លោក ឡា​រី បាន​អំពាវនាវ​ឲ្យ​សិល្បករ​ទាំងអស់ ចូលរួម​សកម្មភាព​សង្គម ហើយ​កុំ​ចាត់ទុក​សកម្មភាព​របស់លោក ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

​លោក សុភ័ណ្ឌ ឡា​រី បាន​ចូល​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​ការសម្តែង​ដំបូង​របស់​លោក គឺ ថត​វីដេអូ​អប់រំ​ស្ពីពី​«​សុ​វត្តិភាព​ក្នុង​ពេល​បើកបរ​ដោយ​ពាក់​មួយ សុវត្ថិភាព​»​។ បទ​ចម្រៀង ដែល​ត្រូវបាន​អ្នកតាមដាន​សិល្បៈ​ស្គាល់​រូបលោក គឺ​បទ «​សង្សារ​លេងៗ​»៕
​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ laysamean168@yahoo.com

2 comments:

Anonymous said...

Those film industry rely on outside Khmer. We should know the name of those industry. Oversea Khmer should not deal with any more film from Cambodia.

Anonymous said...

Stupid is stupid does. He deserves it.