A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 31 October 2013

EU urges Cambodia to adopt its 2008 recommendation on electoral reforms សហភាព​អឺរ៉ុប​​ជំរុញ​​​កម្ពុជា​អនុវត្ត​​អនុសា​សន៍​​របស់​ខ្លួន​​ឆ្នាំ​២០០៨ ស្ដីពី​ការកែទម្រង់​​ការ​បោះ​ឆ្នោត​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2013 | 3 ម៉ោង មុន

​លោក Ugo Astuto តំណាង​សហភាព​អឺរ៉ុប ប្រចាំ​​តំបន់​​អាស៊ី​​ខាងត្បូង​និង​អាស៊ី​​អាគ្នេយ៍ ជំរុញ​ឲ្យ​អ្នក​នយោបាយ​​កម្ពុជា គឺ​មេដឹកនាំគណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរ​ចា​គ្នា ហើយ​ដោះ​ស្រាយ​​ការ​ជាប់​គាំង​​នយោបាយ ដោយ​​សង្កត់​ធ្ងន់​ការ​កែ​ទម្រង់​​ប្រព័ន្ធ​​បោះ​ឆ្នោត​នៅ​​កម្ពុជា ដែល​​ជា​​ដើម​ចម​​បណ្ដាល​ឲ្យ​​មាន​​វិបត្តិ​នយោបាយ ។
នៅក្នុង​លិខិត​ឆ្លើយតប​មក​​លោក​ សម ​រង្ស៊ី ​ប្រធាន​​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​​VOD ទើប​ទទួល​បាន​នៅ​ថ្ងៃទី​៣១ខែ​​តុលា​​នេះ បាន​សរ​សេរ​ថា សហភាព​​អឺរ៉ុប​​ពិត​ជា​​មាន​​កង្វល់ ករណី​​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ លិខិត​របស់​លោក Ugo Astuto ​បន្តថា សហភាព​​​អឺរ៉ុប​​បាន​តាមដាន​​ជាប់​​ជានិច្ច ស្ថាន​ការ​​នយោបាយ​​នៅ​កម្ពុជា ជាពិសេស មុន​និង​​ក្រោយ​ការបោះឆ្នោត​សភា​ថ្ងៃ២៨កក្កដា កន្លង​ទៅ​នេះ។
​លោក Ugo Astuto​ បាន​សរសេរ​ក្នុង​លិខិត​របស់​ថា សហភាព​​អឺរ៉ុប ទទូច​ឲ្យ​មេដឹកនាំ​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​ជា​គណបក្ស​ជាប់​​ក្នុង​​សភា​​និតិ​​កាល​ទី​៥ បន្ត​​ជួប​​ចរ​ចារ​​គ្នា​​ឡើង​​វិញ ហើយ​​ស្នើ​ឲ្យ​​ពិនិត្យ​អនុសាសន៍​របស់​សហ​ភាព​អឺរ៉ុប​ឆ្នាំ​២០០៨ ​ដែល​ទាក់ទិន​នឹង​​ការកែទម្រង់​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា ហើយ​គោល​បំណង​​របស់​​អនុសា​សន៍​​នេះ គឺ​ជំរុញ​កម្ពុជាឲ្យ​មាន​​យន្តការ​បោះឆ្នោត​មួយ​​ ដែល​មាន​ទំនុកចិត្ត​ពី​ម្ចាស់​ឆ្នោត​កម្ពុជា​ សំដៅ​​ជួយ​​ពង្រឹង និង​​អភិបាល​កិច្ច​កម្ពុជា ឲ្យ​បាន​​រឹ​ងមាំ​​និង​​យូរ​អង្វែង​។​
លិខិត​របស់​លោក Ugo Astuto ​បាន​បញ្ចប់​ដោយ​សន្យាថា សហភាព​​អឺរ៉ុប នឹង​នៅតែ​បន្ត​ជួយ​គាំទ្រ​ការអភិវឌ្ឍ​នយោបាយ និង​​សេដ្ឋ​កិច្ច នៃ​ប្រទេស​កម្ពុជា៕
សរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: