A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 June 2013

Irregularities on the 4th day of the election campaign ភាព​មិន​ប្រក្រតី​ជុំវិញ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ទី​៤

Please listen to audio here.
មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៣​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​ចាប់​ផ្ដើម​មក​នេះ គេ​ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​ស្ដីពី​ការ​គំរាម​កំហែង​ខាង​នយោបាយ​នៅ​ ឡើយ​ទេ ក៏​ប៉ុន្តែ​មាន​ភាព​មិន​ប្រក្រតី​មួយ​​​ចំនួន​បាន​កើត​ឡើង។
ដោយ វិទ្យុ អាស៊ីសេរី RFA
2013-06-30
បក្ស សង្គ្រោះ​ជាតិ សៀមរាប ៣០៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភាគ​ច្រើន​ជា​យុវជន និង​និស្សិត ចូល​រួម​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៣។
RFA/Hang Savyouth
ខេត្ត​ព្រះវិហារ៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រះវិហារ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជា​កម្ពុជា នៅ​ក្នុង​ស្រុក​រវៀង ថា​មាន​ចេតនា​រំខាន​ដល់​ក្បួន​យុទ្ធនាការ​ឃោសនា​គណបក្ស​ប្រឆាំង​កាល​ពី​ ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មិថុនា។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត៖


ខេត្ត​រតនគិរី៖ ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​គណៈកម្មការ​ឃុំ​ រៀបចំ​ការ​បោះ​ឆ្នោត (គ.ឃ) ថា​មិន​ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះ​ ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​តាម​មូលដ្ឋាន​នោះ​ឡើយ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក រដ្ឋា វីសាល អំពី​បញ្ហា​នេះ៖


ខេត្ត​បាត់ដំបង៖ មេ​ភូមិ​ព្រែក​មហាទេព ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​យក​សន្លឹក​ឆ្នោត​ថត​ចម្លង ស ខ្មៅ ទៅ​បង្រៀន​​​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ ឲ្យ​គូស​លើ​លេខ​រៀង​ទី​៤ ដែល​ជា​លំដាប់​លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​ឃ្លាំ​មើល​ដំណើរ​បោះ​ឆ្នោត​ចាត់​ទុក​ថា រូបភាព​នេះ​ជា​ករណី​គំរាមកំហែង និង​ជា​អំពើ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី៖



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: