A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 February 2013

Newspaper editor and partner face three years in jail [Whoever dare to complain against Om Yintieng's ACU will go to jail. For sure this is a crackdown on journalists who dare to find out the truth] រឿងក្តីចោទតុលាការ ថាពុករលួយ៖ ជាប់គុកចាងហ្វាងកាសែត និងគូកនម្នាក់

Give our kids a better deal
Phai Bunthoeurn (left) and Hong Sakhorn, Newspaper editor (white Shirt)
 
PHNOM PENH (The Cambodia Herald) -- Phnom Penh Municipal Court sentenced Thursday a newspaper editor and his partner to three years in prison and a six million riel fine for forgery and defamation.

The Anti-Corruption Unit arrested Ponleu Samki's editor in chief Hong Sakhorn, also known as Hong Chamroeun, and Phai Bunthoeurn last year.

Hong Sakhorn was accused of extorting $70,000 from the children of a man for whom he was working. Phai Bunthoeurn was found to have made a fake complaint against anti-corruption unit officers.

ភ្នំពេញ: លោក​ ហង្ស ចំរើន ហៅ​ ហង្ស សា​ខន អាយុ​ ៤៧​ឆ្នាំ ជា​ចាងហ្វាង​កាសែត ពន្លឺ​សាមគ្គី និងលោក ​ផៃ ប៊ុនធឿន អាយុ​ ៤៧​ឆ្នាំ ជា​ពាណិជ្ជករ ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​​ឃាត់ខ្លួន ​កាលពី​ឆ្នាំមុន​នោះ បាន​ត្រូវចៅក្រម ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ ​៣​ឆ្នាំ និងពិន័យ​ជា​ប្រាក់ ​៦ ​លាន​រៀល​។


ចាងហ្វាង កាសែត ពន្លឺ សាមគ្គី ( អាវ ស ) និងគូកន)
​បុរស​ទាំងពីរ​នាក់​នេះ ត្រូវ​ចោទ​ពីបទប្រើប្រាស់​ឯកសារ​ក្លែងបន្លំ ប្តឹង​បរិហារ​ដោយ​ភូត​កុហក ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និងសមគំនិត​។ សាលក្រម​ផ្តន្ទាទោសនោះ ​ត្រូវ​បាន​ប្រកាស​​ នៅ​ព្រឹក​​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៣​។
​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​លោក ហង្ស សា​ខន កាលពី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ខេត្តកំពង់ស្ពឺ​។ រីឯលោក ​ផៃ ប៊ុនធឿន ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ភ្នំពេញ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅ​ក្រម​​ស៊ើបសួរ​។​
​ដំណើរ​ដើមទង​នៃ​រឿងនេះ ​គឺ ហង្ស ចំរើន បាន​រកស៊ី​ទទួល​ម៉ៅការ​សាងសង់​ផ្ទះល្វែង ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ យ៉ោ​ម ព្រេ​ម តាំងពី​ឆ្នាំ​២០០៥​មក​។ បន្ទាប់ពី​ឈ្មោះ​ យ៉ោ​ម ព្រេម បានស្លាប់ ឈ្មោះ​ ហង្ស ចំរើន បានទាមទារ​ប្រាក់​ថ្លៃ​សាងសង់​ផ្ទះ​ជាង ​៧​ម៉ឺន​ដុល្លារ ពី​កូនៗ​គាត់​ ដែល​ទទួល​សិទ្ធិ​បន្ត​ពី​សព។ តែ​កូន​របស់​សព​ យ៉ោ​ម ព្រេ​ម បាន​បញ្ជាក់ថា ម្តាយរបស់ខ្លួន​បាន​បង់​រួចហើយ។ ហេតុនេះ ​ក៏​កើត​ជាការ​ប្តឹងផ្តល់​គ្នា ​ដែល​ក្នុងនោះ​ ឈ្មោះ​ ហង្ស ចំរើន ចាញ់ក្តី​ រហូត​គាត់​មិន​សុខចិត្ត ​ដោយ​ចោទថា តុលាការ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​។​
​ក្រោយមក ​ឈ្មោះ ​ផៃ ប៊ុនធឿន ក៏បាន​ចេញមុខ​ធ្វើជា​អ្នក​ជួយ​រៀបចំ​ឯកសារ ប្តឹង​មន្ត្រី​រាជការ​មួយចំនួន ទៅ​ស្ថាប័ន​ផ្សេងៗ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។
ស្រប​ជាមួយ​នោះ ហង្ស ចំរើន បាន​ចេញមុខ​សម្ភាសន៍​​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​ចំនួនទៀត។ ដូច្នេះហើយ ទើប​ជនរងគ្រោះ​ទាំងអស់​ បានដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​ករណីនេះ​។​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បាន​ស្រាវជ្រាវ​រកឃើញថា បណ្តឹង​របស់​ ហង្ស ចំរើន គឺ ភូតកុហក ពុំមាន​ភ័ស្តុតាង​ត្រឹមត្រូវ​ទាល់តែសោះ​៕ S
- See more at: http://www.fpmonline.net/article/9031#sthash.GOJU8QQ0.dpuf

3 comments:

Anonymous said...

do not blame on the governments to crack down on free media,,,

in return, free media has poor knowledges, poor performances, in wrting

Anonymous said...

They sent journalists to jail for complaining against the ACU officials. Are these people above the law and are they free of corruption? Who will dare to complain against them because they are afraid that if they do so they will go to jail? Maybe these journalists uncover corruption within the ACU.

Anonymous said...

it is good to be sent to jail,

in poor/weak performances in knowledge