A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 January 2013

EU offers €6.9 mln for secondary school scholarships សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​ជាង​៥​លាន​ដុល្លារ​បន្ថែម​ដល់​វិស័យ​អប់រំ

Ambassador Jean-François Cautain, head of the EU Delegation to Cambodia, delivers a speech in the meeting with government officials

PHNOM PENH (The Cambodia Herald) - The European Union said it donated €6.9 million to the government Wednesday for 5,000 secondary school scholarships for poor students.

Ambassador Jean-François Cautain, head of the EU Delegation to Cambodia, handed the check to Education Minister Im Sethy and Ros Seilava, deputy secretary general at the Ministry of Economy and Finance.

The grant follows €7.7 million in EU assistance in 2011 which was used to buy textbooks

Ambassador Jean-Francois Cautain noted the need to increase government resources to the sector, better target interventions towards disadvantaged areas and populations and emphasize quality of education.

"I am very glad that discussions about these issues are bringing tangible results" he said.

"We know that public finance management systems in Cambodia are far from perfect.

"But our approach is to use the existing systems while helping to strengthen them, rather than using parallel systems which are adding a burden to government and are not sustainable".

Cautain was speaking at a workshop to finalize the formulation of a new EU-Cambodia Education Support Programme for 2014-16.

The EU said most of the funds would be provided as budget support. "It is also envisaged to sign a partnership agreement with UNICEF to support capacity development as well as targeted interventions in early childhood education, bilingual education and support access for disabled children," a statement said.
2013-01-30
ប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត ហ្សង់ ហ្វ្រង់ស្វ័កូតាំង (Jean-FrançoisCautain) នឹង​ប្រគល់​ប្រាក់​ជំនួយ​​ជិត ៧​លាន​អឺរ៉ូ ដែល​ស្មើ​នឹង​ប្រមាណ​ជាង ៥​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី នៅ​ក្នុង​ពិធី​ប្រគល់​ថវិកា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី៣០ ខែ​មករា ក្នុង​ទីក្រុង​ភ្នំពេញ។
Tin Zakariya
រូបថត​ថ្ងៃ​ទី​២៦ មិថុនា ២០១១៖ សិស្សានុសិស្ស​នៅ​ជនបទ​ខេត្ត​កំពង់ធំ
ជំនួយ​ថវិកា​របស់​សហភាព​អឺរ៉ុប លើក​នេះ គឺ​សម្រាប់​ដំណើរ​ការ​គម្រោង​កម្មវិធី អប់រំ​សម្រាប់​ទាំង​អស់​គ្នា ក្នុង​កម្រិត​បឋម និង​មធ្យម​សិក្សា ដោយ​ផ្ដោត​ទៅ​លើ​ផ្នែក​សំខាន់​៣ រួម​មាន​ការ​បោះ​ពុម្ព​សៀវភៅ​មេ​រៀន បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ។
ទាក់​ទង​នឹង​ការ​បោះ​ពុម្ព​សៀវភៅ​សិក្សា មន្ត្រី​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​នៃ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ប៉ុក ពូន គូស​បញ្ជាក់​ថា គម្រោង​កម្មវិធី​នេះ​នឹង​ជួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ​មេ​រៀន​គ្រប់​មុខ​វិជ្ជា ដើម្បី​ចែក​ចាយ​ឥត​គិត​ថ្លៃ​ដល់​សិស្សានុសិស្ស នៅ​ទូទាំង​ប្រទេស។
ចំណែក​ការ​ពង្រឹង​ធនធាន​មនុស្ស​វិញ អ្នកស្រី ប៉ុក ពូន ឱ្យ​ដឹង​បន្ថែម​ថា រួម​មាន​ការ​បណ្ដុះ​បណ្ដាល​ដល់​គ្រូ​បង្គោល និង​ជួយ​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​ជាដើម៖ «ផ្តល់​វគ្គ​បណ្ដុះ​បណ្ដាល​ ដល់​គាត់ និង​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ ដូច​ជា​គ្រូ​បង្គោល​ដែល​គាត់​ចុះ​ទៅ​បង្រៀន​គ្រូ​នៅ​ជនបទ​ឆ្ងាយៗ នៅ​មូលដ្ឋាន យើង​មាន​ទិញ​ម៉ូតូ​ជូន​គាត់​ជិះ​រៀង​ខ្លួន។ ចំណែក​ខាង​ផ្លូវ​ទឹក គឺ​យើង​មាន​ផ្តល់​កាណូត សម្រាប់​ប្រើប្រាស់​រួម​ជា​សហគមន៍ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ ឬ​ការិយាល័យ​អប់រំ​ខេត្ត និង​ស្រុក»
ចំពោះ​កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ គឺ​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ផ្អែក​តាម​របាយការណ៍​ទិន្នន័យ​ជំរឿន​របស់​អង្គការ ជី.ធី.ហ្សេដ (GTZ) របស់​ប្រទេស​អាល្លឺម៉ង់ និង​ត្រួត​ពិនិត្យ​ដោយ​សហភាព​អឺរ៉ុប។
អ្នកស្រី ប៉ុក ពូន បញ្ជាក់​ថា គម្រោង​នេះ​គឺ​ផ្តល់​ជា​សំខាន់​ដល់​សិស្ស​កម្រិត​មធ្យម​សិក្សា៖ «ដែល ​ថា​យើង​ជួយ​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ហ្នឹង គឺ​យើង​ជួយ​ជា​លក្ខណៈ​ថវិកា ដើម្បី​ជួយ​សម្រាល​ដល់​ក្រុម​គ្រួសារ ឱ្យ​កូន​សិស្ស​អាច​ទិញ ដូច​ជា​ទិញ​ខោអាវ​សម្រាប់​ស្លៀក​ទៅ​រៀន​ជាដើម»
វិស័យ​អប់រំ​សិក្សាធិការ គឺ​ជា​ផ្នែក​ចម្បង​មួយ ដែល​សហភាព​អឺរ៉ុប បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា។ កញ្ចប់​ថវិកា​ជំនួយ​លើក​នេះ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ជិត ៧​លាន​អឺរ៉ូ ស្មើ​នឹង​ប្រមាណ​ជាង ៣៦​ពាន់​លាន​រៀល គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​សិក្សា​២០១២-២០១៣។ ជំនួយ​នេះ គឺ​បន្ថែម​ទៅ​លើ​ថវិកា​ចំនួន​ជិត ៨​លាន​អឺរ៉ូ ស្មើ​នឹង​ប្រមាណ ៤១​ពាន់​លាន​រៀល ដែល​សហភាព​អឺរ៉ុប បាន​ផ្តល់​ដល់​ក្រសួង​អប់រំ ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ កន្លង​ទៅ។
នៅ​ក្នុង​ពិធី​ប្រគល់​ថវិកា​ជំនួយ នៅ​ថ្ងៃ​ទី៣០ ខែ​មករា នេះ តំណាង​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​នឹង​ពិភាក្សា​គ្នា​លម្អិត​អំពី​លទ្ធភាព និង​ទិសដៅ​ក្នុង​ការ​អនុវត្ត​បន្ត​គម្រោង​កម្មវិធី​សម្រាប់​រយៈពេល ២​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦៕

No comments: