A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 10 December 2012

Kratie Provincial Court ordered the arrest of a journalist for reporting on illegal logging/deforestation in the province អ្នក​កាសែត​ម្នាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​រាយការណ៍​​អំពី​បទល្មើស​ឈើ


http://www.youtube.com/watch?v=D7iBa29vEVY&feature=youtu.be
អ្នក​សារព័ត៌មាន​ម្នាក់​នៃ​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ ប្រជាធិបតេយ្យ ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ក្រចេះ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ឃើញ​អ្នក​ជួញដូរ​ឈើ​ខុស​ច្បាប់​ធ្វើ​សកម្មភាព ហើយ​រាយការណ៍​ដំណឹង​នោះ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច។
ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន លោក តាំង ទ្រី ដែល​ជា​អ្នក​សារព័ត៌មាន​នៃ​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ។

អធិការ​ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក គីម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ធ្នូ ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​នោះ​មែន ដោយ​ធ្វើ​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត អ្នកស្រី ចាត សូរស្មី។ លោក​មាន​ប្រសាសន៍​បន្ត​ថា លោក​មិន​អាច​ប្រាប់​ពី​បទល្មើស​ដែល​បុរស​នោះ​បាន​ប្រព្រឹត្ត​បាន​ទេ ដោយ​លោក​បញ្ជាក់​ថា បើ​ចង់​ដឹង​ច្បាស់​ពី​រឿង​នេះ ទាក់ទង​ទៅ​អ្នកស្រី ចាត សូរស្មី ដើម្បី​ឲ្យ​បញ្ជាក់​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ។
យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយសារ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ក្រចេះ គឺ​អ្នកស្រី ចាត សូរស្មី ដើម្បី​ចោទ​ប្រកាន់​លោក តាំង ទ្រី។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកស្រី ចាត សូរស្មី បាន​ទេ នៅ​ថ្ងៃ​ទី​៩ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក តែ​មិន​មាន​អ្នក​លើក។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នៃ​អង្គការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ព្រម​ទាំង​អ្នក​សារព័ត៌មាន​នៃ​កាសែត​មាតុភូមិ ដែល​បាន​ដឹង​ពី​ហេតុការណ៍​នោះ​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក តាំង ទ្រី នេះ ដោយសារ​គាត់​បាន​ឃើញ​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់ និង​នាំ​ដំណឹង​ទៅ​រាយការណ៍​ជូន​អាជ្ញាធរ។
មន្ត្រី​នៃ​អង្គការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ លោក ឥន្ទ សាវឿន ដែល​ស្គាល់​លោក តាំង ទ្រី លើក​ឡើង​ថា ប្រការ​ដែល​នាំ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន ​រូប​នេះ គឺ​បណ្ដាល​មក​ពី​គាត់​បាន​រាយការណ៍​ពី​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ប៉ះ​ចំ​ អ្នក​ជួញដូរ​នោះ​គឺ​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង ដែល​តែង​ប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ខ្លាច​រអា​សមត្ថកិច្ច​នៅ​តំបន់​នោះ។
លោក​បញ្ជាក់​ថា បន្ទាប់​ពី​លោក តាំង ទ្រី បាន​រាយការណ៍​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​ស្រុក​ស្នូល ឲ្យ​ដឹង​ពី​សកម្មភាព​បទល្មើស​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​សំប៉ូច ឃុំ​ឃ្សឹម ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ។ កង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​នោះ​មាន​ទាំង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ ឃុំ​ឃ្សឹម មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឃ្សឹម បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ រួច​ហើយ​នាំ​ខ្លួន​ទាំង​លោក តាំង ទ្រី និង​ជនសង្ស័យ​ថា ជួញដូរ​ឈើ​ខុស​ច្បាប់​នោះ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ស្នួល។ បន្ទាប់​មក​ពួកគេ​បាន​ឃាត់​ឡាន​សាំយ៉ុង​របស់​ជនសង្ស័យ​ទុក និង​ដោះលែង​ម្ចាស់​រថយន្ត​នោះ ប៉ុន្តែ​កង​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​លោក តាំង ទ្រី ដែល​ជា​អ្នក​រាយការណ៍​ឲ្យ​កម្លាំង​សមត្ថកិច្ច​បាន​ដឹង​ពី​បទល្មើស​ព្រៃ​ឈើ​ នោះ​ទុក​ទៅ​វិញ។
លោក ឥន្ទ សាវឿន៖ «ខ្ញុំ​មើល​ទិដ្ឋភាព​ហ្នឹង​វា​មិន​យុត្តិធម៌​ទេ! ទី​១ នៅ​ថ្ងៃ​ទី​៧ ហ្នឹង ប្រហែល​ជា​ម៉ោង ១០... ឃើញ​លោក តាំង ទ្រី ចេញ​ពី​ស្នួល ទៅ​ភូមិ​សំប៉ូច នោះ ទៅ​ស្រែ​រនាម​សំប៉ូច​នោះ មួយ​ជួរ​តាម​ដង​ផ្លូវ​លេច ៧៧ ក៏ តាំង ទ្រី ជួប​ប្រទះ​ឃើញ​បទល្មើស​មួយ​ដឹក​សម្ភារៈ ដឹក​ឈើ ដឹក​អី​អ៊ីចឹង​ទៅ ហើយ​ម្ចាស់​រថយន្ត​នោះ​ឈ្មោះ អឿន គេ​ហៅ​ថា ៧៩ ព្រោះ​ឡាន​គាត់​ដាក់​លេខ ៧៩ គាត់​បើក​រក​ស៊ី ២​ឆ្នាំ ៣​ឆ្នាំ​មក​ហើយ មិន​ដែល​បង់​ឲ្យ​អា​ណា ១​រៀល​ទេ ព្រោះ​វា​មិន​ដឹង​ជា​ខ្នង​ខាង​ណា​អី​ខាង​ណា វា​អ៊ីចឹង!»
ទោះ​យ៉ាង​ណា តាម​ការ​ឲ្យ​ដឹង​របស់​លោក​អធិការ​ស្រុក​ស្នួល បញ្ជាក់​ថា លោក តាំង ទ្រី ត្រូវ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: