A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 30 July 2012

Mam Sonando's supporters petition foreign embassies to seek release of Mam Sonando

Mam Sonando's supporters had presented 40,000 signatures to 9 foreign embassies seeking the release of Mam Sonando, including the embassies of the U.S, Australia, Japan, Canada, France, England, Germany, Thailand and Singapore.
ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស ដើម្បី​ដោះ​លែង​លោក​ម៉ម​សូណង់ដូ​ 
ថ្ងៃទី 30 កក្កដា 2012, ដោយ: សុខ ភក្តី CEN

ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស ដើម្បី​ដោះ​លែង​លោក​ម៉ម​សូណង់ដូ​
Give our kids a better deal
ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស ដើម្បី​ដោះ​លែង​លោក​ម៉ម​សូណង់ដូ​
2 of 2  
ភ្នំពេញ: ក្រុម​អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ក្នុងនាម​សមាគម​អ្នកប្រជាធិបតេយ្យ បាន​ដាក់​លិខិត​ដាច់ដោយឡែក​ពីគ្នា ទៅកាន់​ស្ថានទូត​ចំនួន ៩ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​ទាំង​នោះ ឲ្យមាន​ការដោះ​លែង​​លោក​ម៉ម​សូណង់ដូ ពី​ពន្ធនាគារ​ព្រៃ​ស មកវិញ​។​


​ លោកស្រី ហួត ផាន់​ណា​រី អគ្គលេខាធិការរង សមាគម​អ្នកប្រជាធិបតេយ្យ ដែល​មាន​លោក ម៉ម​សូណង់ដូ ជា​ប្រធាន បានឲ្យដឹងថា ញត្តិ​ទាំងនោះ ធ្វើឡើង ដោយ​ប្រធាន​សាខាសមាគម​អ្នកប្រជាធិបតេយ្យ ដែល​ស្ថិតនៅ ១២ ខេត្ត​-​រាជធានី ក្នុងចំណោម ២៤ ខេត្ត​-​រាជធានី ទូទាំង​ប្រទេស​។ កម្មវត្ថុ នៃ​ញត្តិ ដែល​មាន​អត្ថន័យ​ដូចគ្នា​នោះ គឺ​សំណើសុំ​អន្តរាគមន៍ ជួយ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​។ ញត្តិ​ទាំងនោះ ត្រូវបាន​ដាក់​ទៅ​កាន់​ស្ថានទូត ចំនួន ៩ នៅ​ភ្នំពេញ រួមមាន​៖ ស្ថានទូត​អាមេរិក អូស្ត្រាលី កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ថៃ និង​ស្ថានទូត​សឹង្ហ​បូរី​។​

​តំណាង​សមាគម​អ្នកប្រជាធិបតេយ្យ ក៏​បានឲ្យដឹងថា សមាគម​ក៏បាន​ប្រមូល​ស្នាម​មេដៃ​របស់​មហាជន ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៣​កក្កដា ឆ្នាំ​២០១២ មកដល់ពេលនេះ សមាគម ប្រមូល​បាន​ជាង ៤​ម៉ឺន​នាក់​។ ស្នាម​មេដៃ​មហាជន​ទាំងនោះ ធ្វើឡើង​ក្នុង​ញត្តិ ដើម្បី​ស្នើសុំ​ការដោះលែង​លោក​ម៉ម​សូណង់ដូ ហើយ​សមាគម នឹង​ដាក់​ទៅ​កាន់​ស្ថានទូត​នានា នាពេលខាងមុខ​។​

​លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ បន្ទាប់ពី​លោក​បាន​វិលត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក បាន​បី​ថ្ងៃ​។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ម៉ម​សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពី​បទ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ការចោទប្រកាន់​លើ​លោក​ម៉ម​សូណង់ដូ គឺ​តុលាការ បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិប​តេយ្យ នៅក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី ដែល​អាជ្ញាធរ​រដ្ឋាភិបាល ចោទប្រកាន់ថា អ្នក​ទាំងនោះ ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ត្រូវ​បាន​រដ្ឋាភិបាល បង្ក្រាប និង​បណ្ថេញចេញ កាលពី​ថ្ងៃ​ទី​១៦​ឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ ស្លាប់ និង​មនុស្ស​ជាច្រើន បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​តុលាការ​ខេត្ត​ក្រចេះ​។​

​ យ៉ាងណាក៏ដោយ លោក​ម៉ម​សូណង់ដូ និង​អ្នកគាំទ្រ​រូបលោក ក្នុង​សមាគម​អ្នកប្រជាធិបតេយ្យ បាន​ច្រានចោល ការចោទប្រកាន់ ហើយ​លោក​ម៉ម​សូណង់ដូ ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់ឃុំខ្លួន​ពីរដង​មកហើយ ក៏បាន​សម្រេច​ចិត្ត វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ កាលពី​យប់​ថ្ងៃ​ទី​១២​កក្កដា ឆ្នាំ​២០១២៕​

1 comment:

Anonymous said...

របបក្រុងភ្នំពេញត្រូវតែប្រកាន់ជំហរឱយសមស្របតាម
រដ្ធធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ជាការពិតណាស់បក្សនិងក្រុមប្រឆាំងតែងប្រព្រឹត្តឬ
សម្ដែងឥរិយាបថជំទាស់ផ្ទុយពីរបៀបដឹកនាំរបស់អ្នក
កាន់អំណាច។
នេះជាការធម្មតា ជាបុព្វកិច្ចរបស់អ្នកប្រឆាំងដែល
ត្រូវធ្វើដោយពុំបានគឹតថ្លៃពីអ្នកកា់ន់អំណាច !អ្នក
កាន់អំណាចត្រូវអរគុណចំពោះសេវាកម្មនេះ !។
របបភ្នំពេញនឹងអាចប្រែជារដ្ធាភិបាលស្របត្រឹមត្រូវ
ច្បាប់ហើយទទួលការគាំទ្រពីសំណាក់មតិអន្តរជាតិ
ក៏ដោយសារវត្តមាននៃអ្នកប្រឆាំងដែរ។ ការចង់លុប
បំបាត់ ការបំបាក់ស្មារតី ការ គំរាមកំហែងក្រុមប្រឆាំង
ពុំមែនជាការផ្ដល់អំណោយផលល្អលើក្រុមកាន់អំណាច
ទេតែជាការផ្ទុយស្រឡះទៅវិញទេតើ។ មុខមាត់ក្រុម
ភ្នំពេញនឹងអន់ថយចុះវិញទេប្រសិនបើគ្មានអ្នកប្រឆាំង។
តើម៉មសូណង់ដូជានរណា?អ្នកនៅប្រទេសក្រៅពុំសូវ
មាននរណាស្គាល់គាត់ទេ!ខ្ញុំពុំដឹងជាសរសេរឈ្មោះគាត់
ខុសឬត្រូវផង!បើគាត់មានអង្គរក្ស១០០នាក់ក៏គាត់នៅ
ពុំអាចដណ្ដើមយករដ្ធអំណាចបានដែរ ការពិត គឺសូម្បី
តែក្រុមអង្គរក្សក៏គាត់គ្មានផង បើដូចនេះតើចាំបាច់
ចាប់គាត់ឃុំឃាំងធ្វើអ្វី?
ចំណែកលោកស្រី មូ សុខហួរ តើដល់កាលណាទើបរបប
ខាតលក្ខណ៍នេះផ្ដល់អភ័យឯកសិទ្ធិដល់លោកស្រីវិញ?
សម័យនេះហើយសូមអ្នកកាន់អំណាចខ្មែរចេះសម្រប
ចរឹតលក្ខណៈខ្លួនឱយស្របតាមនិយាមទំនើបបែប
អន្តរជាតិផង។

KPCS