A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 October 2011

6 Killed on Suspicion of Wine Poisoning in Cambodia


Minister of Health Marm Bunheng (in blue shirt) visits wine-poisoning victims at the hospital.

6th October, 2011
Xinhua

At least six villagers died and 52 others were being treated at hospital after they drank local-made liquor, which is suspicious of poisonous substance contamination, police said Thursday.

The accident happened on Wednesday night in Mort Prey village in Pursat province in western Cambodia, said Bin Vanna, police chief of Krokor district.

He said that the victims bought about 60 liters of rice wine to drink after a villager's funeral.

"After they drank the wine, they felt dizzy and vomit," he said. "Six died at hospital."

He said that three of the 52 victims are in critical condition.

"At first, we suspect that the wine is contaminated with poison, then we send it for laboratory examination," he said.

PS: The latest reports revealed that the number of poisoning victims sent to hospital has increased to 60, but the number of dead remained at 6.

On 19th September, John Flint David, aged 50, a British-born English-language professor at Battambang University, died of alcohol poisoning in Battambang city while drinking with friends.
លោក ម៉ម ប៊ុនហេង ចុះត្រួតពិនិត្យ អ្នកពុលស្រា នៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់
Thursday, 06 October 2011 16:17 ដោយ៖ អេង គឹមជាង
E-mail Print PDF

- អ្នកពុលស្រាស កើនឡើង ប្រមាណ៦០នាក់ ប៉ុន្តែស្លាប់ នៅចំនួនដដែល

ពោធិ៍សាត់៖ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០១១ រួមជាមួយអាជ្ញាធរខេត្ត ជាច្រើននាក់បានចុះត្រួតពិនិត្យ មើលអ្នកជំងឺដោយសារការពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាពិសេសកំពុងតែស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរកមូលហេតុ ដែលធ្វើឲ្យមាន អ្នកស្លាប់យ៉ាងតិច៦នាក់ និង៦០ផ្សេងទៀតកំពុង រងគ្រោះសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ។

ស្នងការនគរបាល ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ សារុន ចន្ធី មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រួមជាមួយអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ កំពុងចុះតាមដានត្រួតពិនិត្យអ្នករងគ្រោះ ទាំងនោះ ដែលបានពុលស្រាជាបន្តបន្ទាប់ ហើយក្រុមការងារបានវេចខ្ចប់ ស្រាសយកទៅរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័្ចយ បន្ថែមទៀត។

លោកបន្តដោយដកស្រង់ ប្រសាសន៍របស់រដ្ឋមន្រ្តី ក្រសួងសុខាភិបាលថា អ្នកស្លាប់នោះបណ្តាលមកពីការពុលស្រា មិនមែនមមកពីបញ្ហាអ្វីផ្សេងនោះទេ ។

លោក សារុន ចន្ធី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានអម្ពិលថា បន្ទាប់ពីមានអ្នកស្លាប់ និងពុលស្រាជាបន្តបន្ទាប់នោះ អាជ្ញាធរបានបិទតូប​លក់ស្រាស និងកន្លែងផលិតស្រាស នៅទូទាំងខេត្តមិនឲ្យមានការលក់ជាបន្តទៀតទេ ដើម្បីឲ្យម្ចាស់លក់ស្រាសទាំងនោះ មកសុំច្បាប់​អនុញ្ញាតពីខេត្ត ដើម្បីឲ្យមានបច្ចេកទេស ត្រឹមត្រូវ កុំឲ្យមានការពុលស្រានេះទៀត ។

លោកបន្តថា អាជ្ញាធរខេត្តកំពុងតែប្រមូលភស្តុតាង និងប្រភពដែលផ្តើមឲ្យពុលស្រានេះ ព្រមទាំងបានកោះហៅអ្នកពាក់ព័ន្ធម្នាក់ទៅសួរនាំ ហើយតាមការឯកភាព របស់ព្រះរាជអាជ្ញា​ ក៏បានហៅអ្នកលក់ស្រាម្នាក់នៅពោធិ៍សាត់ ទៅសាកសួរ ដើម្បីបំភ្លឺជុំវិញករណីនេះផងដែរ។

លោកបន្តថា រហូតមកទល់ពេលល្ងាចថ្ងៃទី០៦ អ្នកពុលស្រាស បានកើនប្រហែលជា៦០នាក់ហើយ ប៉ុន្តអ្នកស្លាប់នៅដដែល ហើយក៏មានអ្នកពុលស្រា បានចូលមកសម្រាក់នៅក្នុងមន្ទីរពេទ្យខេត្តជាហូរហែរ ។

គួរបញ្ជាក់ថា មនុស្សប្រុស-ស្រី ៦នាក់ បានស្លាប់ និង៥២នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីជនរងគ្រោះទាំងអស់ បាននាគ្នាផឹកស្រាស នៅពិធីបុណ្យសពមួយក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃ០៥ ខែតុលា ឆ្នាំ២០១១ ។

អធិការនគរបាលស្រុកក្រគរ លោក ប៊ិន វណ្ណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី០៦ ខែតុលា ថា កាលពីយប់ថ្ងៃទី០៥ មានករណីពុលស្រាស នៅក្នុងភូមិកើតហេតខាងលើ បណ្តាលឲ្យស្លាប់៦នាក់ ក្នុងនោះមានស្រី២នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ត ។

លោក ប៊ិន វណ្ណា បន្តទៀតថា ជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតរួមមាន៖ ១. ឈ្មោះ អ៊ុន អូត​ ភេទប្រុស អាយុ ៧៥ឆ្នាំ, ២. ឈ្មោះ គិត សុង ភេទស្រី អាយុ ៦៥ឆ្នាំ, ៣. ឈ្មោះ ក្រូច ស្តើង ភេទស្រី អាយុ ៥១ឆ្នាំ, ៤. ឈ្មោះ ស៊ឹម ជាង ភេទប្រុស អាយុ ៣២ឆ្នាំ, ៥. ឈ្មោះ មាន សាវី ភេទប្រុស អាយុ ៤៥ឆ្នាំ, ៦. ឈ្មោះ តឹម កឹមសាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនរងគ្រោះទាំងអស់រស់នៅភូមិឃុំកើតហេតុ។

ជនរងគ្រោះឈ្មោះ ក្រូច ធា អាយុ ៤២ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានឲ្យដឹងថា នៅយប់កើតហេតុរូបគាត់ និងជនរងគ្រោះដទៃទៀត បាននាំគ្នាទៅកំដរសពគេ​ នៅក្នុងភូមិកើតហេតុខាងលើ ហើយបាននាំគ្នាផឹកស្រាសអស់៦០លីត្រ ។ លុះផឹកបានមួយសន្ទុះក្រោយមកស្រាប់តែមានអាការៈងងឹតមុខ ស្រវាំងភ្នែក និងក្អួតចង្អោរតែម្តងទៅ ។

គួរបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់មានករណីពុលស្រាសចំនួន ៣ករណី មកហើយនៅក្នុងឆ្នាំ២០១១ បូករួមទាំងលើកនេះ បណ្តាលឲ្យមនុស្ស ស្លាប់ជាច្រើននាក់ ទៀតផង ៕

5 comments:

Anonymous said...

This alcohol poisoning is not new in Cambodia.It happened In 1999 in PP's Dangkor District and some other provinces. The test of the Alcohol made by the Laboratory revealed the presence of the Alcohol Methylic(Ch3-OH)which is very toxic..CH3 destroys the optic nerve and causes heart failure.That's why the victims lost the eyesight and have chest pain before they die.

MOH should learn about the past. Education of the people is the only mean to prevent this disater.

Anonymous said...

It's time the authority takes action against home wine-makers. They are very irresponsible, they added too much pesticides to make the wine strong, but often the wine killed the drinkers. This is not the first time, but hundredth time already. The authority should ban all home wine-makers, otherwise more people will be killed. The wine-makers, if caught to have added too much poison, must be severely punished.

Anonymous said...

I think ah Yuon put poison, in the wine, they try to kill Khmer the best they can so they can bring these people to take our land in the future. If we don't get rid of this slave CPP regimes motherfucker Khmer will vanish from the world soon.

Anonymous said...

Look at these guys are young people..? They should not drink home made white wine...You seen old, adault people drinking white wine, not young people??

Anonymous said...

Cambodian Govt/Authority should band young people from drinking!!...They must be 21 years old, I'v seen lots of young cambodian young men drinking at age 15,16,17 in cambodia today...Especially those construction workers...